នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង០៩"៣០នាទីព្រឹក ដោយមានការសហការរវាងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា និងអធិការនគរបាលខណ្ឌបឹងកេងកង កំលាំងនគរបាលប៉ុស្តិ៍បឹងកេងកងទី២ បានចុះទៅនាំខ្លួនឈ្មោះ ហំ យូហាន ភេទប្រុស អាយុ២៤ឆ្នាំ ស្នាកនៅផ្ទះជួលលេខ១២Eoផ្លូវ ២៧៦ក្រុម២៩ភូមិ០៤ សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង រាជធានីភ្នពេញ មានមុខរបរលក់វ៉ែនតាដែលជាម្ចាស់ផេកឈ្មោះ VH Online shopបានផុសព័ត៌មានមិនពិត តាមបណ្តាញសង្គមហ្វេសបុកឈ្មោះ VH Online shop ផ្សព្វផ្សាយលក់វ៉ែនតាការពារភ្នែកពីមេរោគគ្រប់ប្រភេទពិសេសគឺ COVID-19 កាលពីថ្ងៃទី២៤ ខែមិនា ឆ្នាំ២០២០ កាលពីវេលាម៉ោង០៩"៣៥នាទីយប់ យកមកប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកេងកង២ដើម្បីធ្វើការសាកសួរ ។

បុរសម្នាក់ឈ្មោះ ហំ យូហាន បានធ្វើការសុំទោសជាសាធារណ: និងទទួលនូវកំហុសដែលខ្លួនបានផុសខុសពីការពិត ។ សមត្ថកិច្ចក៏បានធ្វើការណែនាំ អប់រំ ធ្វើកិច្ចសន្យា និងថតវីដេអូដើម្បីសុំទោសជាសាធារណ:នូវកំហុសរបស់ខ្លួនដែលបានផុសព័ត៌មានមិនពិតដែលធ្វើឲ្យប្រជាពលរដ្ឋទូទៅមានការយល់ច្រឡំ ៕SP

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ